សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣
ចេញ​ផ្សាយ ៣០ ឧសភា ២០២៣
146
# ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានអនុវត្តសកម្មភាពដូចខាងក្រោម: I.មន្រ្តីអនុវត្គគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ចូលរួមកិច្ចប្រជុំស្តីពីការវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំខែឧសភា ឆ្នាំ២០២៣ និងការបង្ហាញអំពីដំណើរការគ្រប់គ្រង និងអនុវត្តការងារគ្រប់គ្រងដល់ក្រុមទីប្រឹក្សាអនុវត្តគម្រោង (PIC) នៅទីស្តីការក្រសួងកសិកម្ម រាជធានីភ្នំពេញ។ II . ការិយាល័យផលិតកម្ម និងបសុព្យាបាល ១- លោក សួន ឡូត មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះតាមដានស្ថានភាពជំងឺសត្វនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ។ ២- មន្ត្រីផ្នែកសុខភាពសត្វ និងផលិតកម្មសត្វស្រុកសន្ទុក បានចុះតាមដានស្ថានភាពជម្ងឺសត្វ និងបានចាក់ថ្នាំទំលាក់ប៉ារ៉ាសុីតជ្រូកចំនួន១៣ក្បាល នៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក។ ៣- ក្រុមការងារកម្មវិធីឡជីវឧស្ម័នខេត្ត បានចុះផ្តល់សេវាកម្ម និង គាំទ្រការប្រើប្រាស់ឡជីវឧស្ម័ន ដល់កសិករ នៅភូមិអូសាលា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ III. ខណ្ឌរដ្ឋបាលជលផល - លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយក្រុមការរងារបច្ចេកទេស ផ្នែកវារីវប្បកម្ម នៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម និងសហគមន៍ស្រះជម្រកត្រីប្រកបដោយនិរន្តរភាព (SAFR) បានចូលរួមបើកវគ្គបណ្តុះបណ្តាលដល់កសិករថ្មី ក្រុមទី៣ ដែលមានកសិករចំនួន ៤១ នាក់ ស្តីពីបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារ កសិករទាំងនេះមកពីភូមិ គគី ។ -សង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរួមបើកកម្មវិធីផ្តល់សេវាកម្មពិនិត្យជំងឺដោយឥតគិតថ្លៃដូចជា ពកក គីសដៃស្បូន គ្រោះក្នុងប្រមាត់ ឬសដូងបាត ពោះវៀធ្លាក់ចូលពង ដុំសាច់។ល។ នៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុកស្ថិតនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ -សង្កាត់រដ្ឋបាលជលផលព្រៃគុហ៍សហការជាមួយក្រុមប្រឹក្សាឃុំសំបូរណ៍តំណាងភូមិនិងគណ:កម្មការសហគមន៍បឹងកកាយបានចុះត្រួតពិនិត្យនិងវាយតម្លៃទឹកបឹងកកាយដែលរងការរីងរាក់។ និងស្នើសុំអោយប្រជានេសាទក្នុងសហគមន៍ទាំងអស់ផ្អាកការនេសាទមួយរយ:សិន។ -សង្កាត់រដ្ឋបាលជលផលបារាយណ៍ ប្រចាំស្រុកតាំងគោក បានចូលរួមជាមួយក្រុមការងារស្រុកតាំងគោកនិងក្រុមការងារខេត្ត ចុះវាស់និងផ្ទៀងផ្ទាត់ដីដែលមានទំនាស់របស់ប្រជាពលរដ្ឋ នៅតំបន់ប្រឡាក់ទូក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ IV. ខណ្ឌរដ្ឋបាលព្រៃឈើ ++លោក ប៊ុន សុធី នាយខណ្ឌរព.កំពង់ធំ លោកនាយរងផរព.សណ្តាន់ និងសរព.ប្រាសាទសំបូរ បានចូលរួមជាមួយក្រុមការងារខេត្ត ដឹកនាំដោយឯកឧត្តម សុក ហៃ អភិចបាលរងខេត្តកំពង់ធំ អមដំណើរដោយលោកអនុប្រធានមន្ទីរកសិកម្ម និងអភិបាលរងស្រុកប្រាសាទសំបូរ ព្រមទាំងសហការី បានចុះពិនិត្យ និងស្វែងយល់ ដល់កន្លែងកើតហេតុ ករណីចាប់ប្រជាពលរដ្ឋ០៣នាក់ កាលពីថ្ងៃទី28/05/2023 នៅទីតាំងដីព្រៃសហគមន៍ដំណាក់ត្រសែង នៅតំបន់ដំណាក់កកោះ ក្នុងភូមិសាស្រ្ត ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ។ +លោក ស៊ី កុសល នាយរងខណ្ឌរព.កំពង់ធំ និងលោកនាយផរព.សណ្តាន់ បានចូលរួមសិក្ខាសាលាស្តីពីការស៊ើបអង្កេត និងកាត់ទោសបទល្មើសព្រៃឈើ និងសត្វព្រៃ ដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់ នៅក្រុងព្រះសីហនុ ។ +សរព.តាំងក្រសាំង រួមជាមួយអាជ្ញាធភូមិ ឃុំ គណៈកម្មាការសហគមន៍ព្រៃឈើ ក្រុមឥណទាន និងសមាជិកក្រុមឥណទាន បានចូលរួមប្រជុំផ្សព្វផ្សាយលក្ខន្តិកៈ ស្ដីពីការគ្រប់គ្រងប្រាក់ឥណទានសហគមន៍ព្រៃឈើ ព្រៃសហគមន៍ បុស្សស្រីពៅដែលបាន ធ្វើការកែតម្រូវ ដល់សមាជិកក្រុមឥណទានសុំចូលថ្មី និងសមាជិកចាស់ នៅសាលា ឆទាន ស្ថិតនៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ +នៅទីស្នាក់ការ សរព.តាំងក្រសាំង បានផ្ដល់បទសំភាសន៍ដល់និស្សិតហាត់ការចំនួន ០៣រូប សម្របសម្រួលដោយអង្គការរីខូហ្វ ក្រោមការគាំទ្រពីគម្រោងភាពជាដៃគូ លើវិស័យព្រៃឈើនិងជលផល (PaFF3) សហការជាមួយសកលវិទ្យាល័យ នៃប្រទេសស្វីស ។
ចំនួនអ្នកចូលទស្សនា
Flag Counter