ចេញផ្សាយ ០៦ មិថុនា ២០២៣
220
# ខេត្តកំពង់ធំ
នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអនុវត្តសកម្មភាពដូចខាងក្រោម ៖
I.ថ្នាក់ដឹកនាំមន្ទីរ
- លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកនាយខណ្ឌទាំងពីរ បានចូលរួមប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ ធំ ក្រោមអធិបតីភាពឯ.ឧ ងួន រតនៈ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ធំ ។
- លោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរបាទចូលរួមសិក្ខាសាលាអំពីការយល់ដឹងដំណើរការបង្កើតអាជីវកម្មស្របច្បាប់និងការអនុវត្តសុវត្ថិភាព ចំណីអាហារនិងអនាម័យសម្រាប់សហគ្រាសកែច្នៃកសិម្ហូបអាហារនិងផលជលផល។ រៀបចំដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយអង្គការ UNIDO នៅសណ្ឋាគារ កំពង់ធំ រ៉ូយ៉ាល់។
II. ការងារខណ្ឌរដ្ឋបាលព្រៃឈើ
១.ផរព.ស្ទោង និងសរព.ស្ទោង បានចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ ស្តារឡើងវិញប្រព័ន្ទអេកូឡូស៊ី ក្រោមអធិបតីភាពឯកឧត្តម ជា វាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងអ្នកស្រី ហុង ឡាងហ៊ាង អភិបាលរងស្រុក ក្រោមកការឧបត្ថមរបស់អង្គការ សហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ និងបណ្តាញស្ត្រីឆ្នើមខេត្តកំពង់ធំ ដែលធ្វើពិធីប្រារពឡើងស្ថិតនៅភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោងខេត្តកំពង់ធំ។
២.ផរព.សណ្តាន់ និងសរព.សណ្តាន់ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាស្រុកសណ្ដាន់អាណត្តិទី៣ ក្រោមអធិបតីភាពលោក បែន នីន ក្រុមប្រឹក្សាស្រុកសណ្ដាន់ ។
III. ការងារខណ្ឌរដ្ឋបាលជលផល
-លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្រ្តីខណ្ឌ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ខណ្ឌ ។
-សង្កាត់រដ្ឋបាលជលផលស្ទឹងសែន បានចូលរួមប្រជុំរៀបចំកសាងផែនការវិនិយោគ៣ឆ្នាំរំកិល(2024-2026) របស់រដ្ឋបាលក្រុងស្ទឹងសែន ។
-សង្កាត់រដ្ឋបាលជលផលព្រៃគុក បានចូលរួមជាមួយក្រុមការងារថ្នាក់ស្រុក ចុះពិនិត្យនិងវាយតម្លៃដីលំនៅដ្ឋានស្ថិតនៅភូមិក្របៅ ឃុំឈូក ស្រុកបា្រសាទសំបូរ ដែលមន្ទីរដែនដីនិងភូមិបាលស្រុកបានចុះវាស់វែងដីជាលក្ខណៈប្រព័ន្ធជូនដល់ពួកគាត់ដែលបានដាក់ពាក្យស្នើសុំសិទ្ធិកាន់កាប់(ប្លង់រឹង)រយៈពេលកន្លងមក ។
-សង្កាត់រដ្ឋបាលជលផលបារាយណ៍ បានចូលរួមប្រជុំរៀបចំផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល (2024-2026) ។
IV. ការងារការិយាល័យផលិតកម្ម និងបសុព្យាបាល
១-លោក ស្វាយ យស មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យស្ថានភាពជម្ងឺសត្វ នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់។
២- មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាមន្ត្រីកម្មវិធីឡជីវឧស្ម័នខេត្ត សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ និងភ្នាក់ងារសាងសង់ឡជីវឧស្ម័ន ចុះគាំទ្របច្ចេកទេសបន្ថែម ដល់កសិករចិញ្ចឹមសត្វ បន្ទាប់មកចុះជួប កសិករ សម្រេចចិត្ត និងវាស់វែងទីតាំង សាងសង់ឡជីវឧស្ម័នជាតិ ទំហំ ៩ ម៉ែត្រគូប សម្រាប់ផលិតកម្មចិញ្ចឹមជ្រូក ក្នុងគោលបំណងកាត់បន្ថយក្លិន លាមកសត្វ សាយភាយប៉ះពាល់អ្នកជិតខាង និងទាញយកហ្គាស និងកាកសំណល់គុណភាពខ្ពស់ប្រើប្រាស់ រួចចុះគាំទ្រកសិករប្រើប្រាស់ឡ ចំនួន ៤គ្រូសារ នៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
៣- មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វ និងផលិតកម្មសត្វក្រុងស្ទឹងសែន ចុះចាក់ថ្នាំព្យាបាលសត្វជ្រូកនៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
V. ការងារការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
- លោក វឿន សុម៉ា មន្រ្តីការិយាល័យ និងជាមន្រ្តីអនុវត្គគម្រោង Excellence in Agronomy (EiA)ចុះធ្វើស្រែបង្ហាញ ស្តីពីការអនុវត្តវិធីសាស្រ្តដាំដុះល្អ និងការប្រើឧបករណ៍ដាំជាជួរ អ៊ីឡាយស៊ីដឺរ (Eli Seeder) លើពូជ OM 5451 នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក
- លោក កៀង រ៉ាអុល មន្រ្តីការិយាល័យ ចូលរួមវេទិកាប្រចាំឆ្នាំថ្នាក់ស្រុក ស្ដីពីកាលើកកម្ពស់ផ្នែកផ្គត់ផ្គង់ដើម្បីរួមចំណែកអនុវត្តកម្មវិធីផ្ដល់អហារតាមសាលារៀន ដោយប្រើកសិផលនៅក្នុងសហគមន៍មូលដ្ឋាន នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ស្វាយ មានអ្នកចូលរួមចំនួន ៥៥នាក់ ស្រី ២៥ នាក់។