ចេញផ្សាយ ០៧ មិថុនា ២០២៣
193
# ខេត្តកំពង់ធំ
នាថៃ្ង អង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអនុវត្តសកម្មភាពការងារដូចខាងក្រោម
I. កម្មវិធីជម្រុញផលិតកម្មស្រូវ និងការចេញអង្ករ
មន្រ្តីសហការគម្រោងបានបន្តបើកវគ្គបណ្ដុះបណ្ដាលកសិករស្ដីពីការគ្រប់គ្រងកត្តាចង្រៃលើដំណាំស្រូវនៅស្រុកសន្ទុក ខេត្តកំពង់ធំ
II. ការិយាល័យផលិតកម្ម និងបសុព្យាបាល
១-លោក សួន ឡូត និងលោក វ៉ា សុខឡេង មន្ត្រីការិយាល័យ បានបើកវគ្គបណ្តុះបណ្តាចិញ្ចឹមមាន់ នៅភូមិត្នោតជុំ2 ឃុំត្នោតជុំ ស្រុកបារាយណ៍ ដោយមានការគាំទ្រពីគម្រោSTART
២- លោក ជួប ណារិទ្ធ មន្ត្រីការិយាល័យបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយមន្ត្រីសុខភាពសត្វ និងផលិតកម្មសត្វស្រុកតាំងគោក បានបន្តចុះទៅឃុំពង្រ បានចែកវ៉ាក់សាំងសារទឹកចំនួន៣០០ដូសដល់ពេទ្យសត្វភូមិដើម្បីយុទ្ធនាការចាក់គោក្របីបន្ត
៣- មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយមន្ត្រីទទួលបន្ទុកសុខសត្វ និងផលិតកម្មសត្វស្រុកប្រាសាទបល្ល័ង្ក ចុះពិនិត្យកន្លែងចិញ្ចឹមគោបំប៉ន និងចែកថ្នាំសំលាប់មេរោគ ដល់កសិករ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក
III. ខណ្ឌរដ្ឋបាលជលផល
-លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី ព្រមទាំងលោក ទ្រី វណ្ណវុធ ទីប្រឹក្សាគម្រោង រៀបចំកិច្ចប្រជុំពិនិត្យ និងរៀបផែនការអនុវត្ត កញ្ចប់ថវិការបស់កម្មវិធី Capfish-Capture ឆ្នាំ២០២៣ នៅខណ្ឌរដ្ឋបាលជលផលកំពង់ធំ ។
-សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៤៨ របស់ក្រុមប្រឹក្សាស្រុកកំពង់ស្វាយ អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ។
-សង្កាត់រដ្ឋបាលជលផលប្រាសាទបល្ល័ង្ក បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក អណត្តិទី៣ នៅសាលាស្រុកប្រាសាទបល្ល័ង្គ
-ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុច:ចុងអូរតារ៉ែន ដល់មុខអូរព្រែកឆ្កោក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។
IV. ខណ្ឌរដ្ឋបាលព្រៃឈើ
+លោក ប៊ុន សុធី នាយខណ្ឌរ.ព កំពង់ធំ និងលោកនាយផ្នែកទាំងបី បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom meeting ជាមួយរដ្ឋបាលព្រៃឈើ អរព ខរព និងផរព ទូទាំងប្រទេស ស្តីពីការអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធ នឹងការកាប់រានព្រៃឈើ ពីសំណាក់ជនខិលខូច និងការដឹកជញ្ជូនឈើ ខុសច្បាប់
+លោក ស៊ី កុសល នាយរងខណ្ឌរ.ព កំពង់ធំ បានចូលរូមប្រជុំ ស្តីពីការដោះស្រាយ ករណីចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅអរព.ខាងជើងបឹងទន្លេសាប ក្រោមអធិបតីភាពឯ.ឧ សុក ហៃ អភិបាលរងខេត្តកំពង់ធំ
+សរព.សាលាវិស័យ បានចូលរួមប្រជុំជាមួយសហគមន៍ ចំនួន ០៧សហគមន៍ ១-សហគមន៍ត្រពាំងក្បាលខ្មោច ២-សហគមន៍អូរពោងរោង ៣-សហគមន៍អូរសោម ៤-សហគមន៍កន្សែងវាល ៥-សហគមន៍បុស្សយាយញ៉េប ៦-សហគមន៍អូរអង្គប់ធំ ៧-សហគមន៍បុស្សល្ពាក់ ធ្វើបទបង្ហាញក្នុងសហគមន៍នីមួយៗពីរការសម្រេចបាន ការ ប្រឈម ដំណោះស្រាយ និងផែនការបន្ត។ ទីតាំងប្រជុំនៅសហគមន៍ ព្រៃឈើអូរ ពោងរោង ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ឧបត្ថម្ភដោយអង្កការ AFD
+សរព.កំពង់ស្វាយ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងរៀបចំមូលនិធិអាណត្តិព្យាបាល ភាពសហគមន៍ព្រៃឈើ /សហគមន៍តំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងខេត្តកំពង់ធំ នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ
+សរព.កំពង់ស្វាយ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាស្រុក កំពង់ស្វាយអណត្តិទី៣ ក្រោមអធិបតីភាពលោក ឌិត សាខន ប្រធានក្រុមប្រឹក្សាស្រុក ។