ចេញផ្សាយ ០៧ មិថុនា ២០២៣
158
# ខេត្តកំពង់ធំ
នាថ្ងៃទី 06 ខែ មិថុនា ឆ្នាំ 2023 នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ទម្រង់ការនៃវិញ្ញាបនកម្មគ្រាប់ពូជស្រូវ ដល់សហគមន៍ចំនួន០៥ មកពីស្រុកចំនួន ០៥ មានស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ក្រោមអធិបតីភាព
១ លោក អោម ពេជ្រ ប្រធាននាយកដ្ឋានពូជដំណាំ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្គរ
២_លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
៣_លោក ញ៉េប ចាន់ ប្រធានការិយាល័យនៃនាយកដ្ឋានពូជដំណាំ
វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ។