#ខេត្តកំពង់ធំ
នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៤ របស់មន្ទីរ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។
កិច្ចប្រជុំនេះមានការចូលរួមដោយលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុងស្រុកទាំង៩ ។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីលើកបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដែលកើតមានតាមបណ្ដាស្រុក ក្រុង និងរកដំណោះស្រាយ លទ្ធផលការងាររបស់ខណ្ឌ និងការិយាល័យជំនាញចំណុះមន្ទីរ បញ្ហាប្រឈម និងដំណោះស្រាយ និងផែនការសកម្មសម្រាប់អនុវត្តបន្ត ។