ពិធីប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ ជូនដល់កសិករចំនួន ១ ៦៥៥គ្រួសារ មកពី៤០ សហគមន៍កសិកម្ម ក្នុងស្រុកចំនួន៨ របស់គម្រោង "លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ"
ចេញ​ផ្សាយ ២៥ មករា ២០២៤
286
#ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ជីសរីរាង្គ គ្រាប់ពូជបន្លែ និងផ្ទះសំណាញ់ ជូនដល់កសិករចំនួន ១ ៦៥៥គ្រួសារ មកពី៤០ សហគមន៍កសិកម្ម ក្នុងស្រុកចំនួន៨ របស់គម្រោង "លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ" ដែលរៀបចំដោយអង្គការ Helen Keller និងគម្រោង GIZ-MUSEFO។ គម្រោង"លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គញរួសារកសិករក្រីក្រតាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ"នេះទទួលបានមូលនិធិពីរដ្ឋាភិបាលអាល្លឺម៉ង ក្នុងគោលបំណងធ្វើឱ្យប្រសើឡើងនូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ នៅក្នងខេត្តគោលដៅទាំង៣មានខេត្តកំពង់ធំ តាកែវ និងខេត្តកំពត ។
ចំនួនអ្នកចូលទស្សនា
Flag Counter