លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចូលរួមអមដំណើរឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំចុះត្រួតពិនិត្យ នៅទំនប់ប្រឡាយទឹក ៣០ កញ្ញា ស្រុកកំពង់ស្វាយ និងស្ទឹងបត់ ស្រុកស្ទោង
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២៤
295
#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចូលរួមអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងបេសកកម្មចុះត្រួតពិនិត្យ នៅទំនប់ប្រឡាយទឹក ៣០ កញ្ញា ស្រុកកំពង់ស្វាយ និងសំណង់ស្ទាក់ទឹក ស្ទឹងបត់ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ដំណើរបេសកកម្មនេះក៏មានការចូលរួមដោយ ឯកឧត្តម ព្រីម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការសាលាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ កម្រិតខ្ពស់បំផុត ក្នុងរដូវប្រាំងខាងមុខនេះ ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក ។
 
 
ចំនួនអ្នកចូលទស្សនា
Flag Counter