លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានចុះពិនិត្យប្រព័ន្ធស្រោចស្រព និងទីតាំងដាំបន្លែលើទឹករបស់សហគមន៍ផលិតបន្លែសុវត្ថិភាពបុស្សម្កាក់
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២៤
336

#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យប្រព័ន្ធស្រោចស្រពបន្លែ និងទីតាំងដាំបន្លែលើទឹករបស់សហគមន៍ផលិតបន្លែសុវត្ថិភាពបុស្សម្កាក់ ស្ថិតនៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

សហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់ ជាសហគមន៍ផលិតបន្លែមួយដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការនៅឆ្នាំ ២០១៨ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ តាមររយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE) រហូតមកដល់បច្ចុប្បន្នមានសមាជិកសរុប ៨៣គ្រួសារ ។ សហគមន៍នេះបានទទួលប្រព័ន្ធស្រោចស្រព្វបន្លែ ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្ដល់ជាអនុសាសន៍ដល់លោកប្រធានសហគមន៍ និងសមាជិកសហគមន៍ឱ្យសិក្សាស្វែងយល់ពីបច្ចេកទេសបន្ថែមពីបច្ចេកទេសកសិកម្មថ្មីៗ និងធ្វើការទំនាក់ទំនងទៅមន្រ្តីជំនាញនៅកសិកម្មស្រុក និងមន្ទីរកសិកម្មខេត្តនៅពេលមានចំងល់ ឬជួបប្រទះបញ្ហាផ្សេងៗ ។ លោកក៏បានផ្ដល់អនុសាសន៍បន្ថែមដល់សហគមន៍ឱ្យសិក្សាស្វែងយល់បន្ថែមពីការកែប្រែសហគមន៍ទៅជាសហគមន៍ទំនើបផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter