នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំការិយាល័យជំនាញ និងសហការជាមួយ អាជ្ញាធរឃុំ និងមន្រ្តីកសិកម្មឃុំ ឃុំទ្រៀល ស្រុកតាំងគោក ចុះពិនិត្យស្ថានភាព ដំណាំស្រូវដែលទទួងការបំផ្លាញ ដោយដង្កូវហ្វូងនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ជាលទ្ធផលបានពិនិត្យឃើញថា ដង្កូវហ្វូងដែលបំផ្លាញដំណាំស្រូវត្រូវបានប្រជាកសិកររកវិធានកាការពារ និងកម្ចាត់បានទាន់ពេលវេលា ដោយបានសំលាប់ដង្កូវបានស្ទើតែទាំងស្រុង ហើយដំណាំស្រូវបានចាប់ផ្ដើមលូតលាស់ឡើងវីញ ។
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ ក៏បានផ្ដល់អនុសាសន៍ដល់មន្រ្តីកសិកម្មឃុំ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តកម្ចាត់ដង្កូវហ្វូងឱ្យការបំផ្លាញឈានដល់ការលុបបំបាត់ទាំងស្រុង និងបន្តពិនិត្យជាប្រចាំនូវសមាសភាពចង្រៃផ្សេងៗដែលបំផ្លាញដំណាំ និងរាយការណ៍ជូនមន្រ្តីជំនាញ ដែលមាន ការិយាល័យកសិកម្មស្រុក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីរកដំណោះស្រាយទាន់ពេលវេលាជូនដល់ប្រជាកសិករ ៕