#ខេត្តកំពង់ធំ
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការ AFD Cambodia បានរៀបចំទិវាមច្ឆជាតិ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅអាងទឹកស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គការជាតិ,អន្តរជាតិ អភិបាលស្រុក ក្រុមប្រឹក្សាឃុំ ប្រជាការពារ សហគមន៍នេសាទ ប្រជាជលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៧០០នាក់ ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំសហការីចូលរួមក្នុងពិធីព្រមទាំងបានរាយការណ៍ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីនូវរបាយការសង្ខេបវិស័យជលផល និងបានរំលេចនូវសហគមន៍ចំនួន ៤ ទទួលបានជាសហគមន៍គ្មានបទល្មើសនេសាទ គឺសហគមន៍នេសាទបឹងរំពេរ សហគមន៍នេសាទ ឧកញ៉ាមហាពពាយ សហគមន៍នេសាទបឹងក្រញ៉ាក និងសហគមន៍នេសាទអភិរក្សស្ទឹងកំបុត ។
ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការ ពីសំណាក់អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងការជួយឧបត្ថម្ភគាំទ្រពីអង្គការ នានារួមមានៈ អង្គការ AFD, CWS, CI, ANKO, HURREDO, Fact, IIRR,UNIDO, NIRAS,HALAL និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ដែលតែងតែជួយឧបត្ថម្ភគាំទ្ររហូតមក និងសូមបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បី រៀបចំពិធីនេះឡើងក្នុងន័យបំផុស ចលនាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមថែរក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត មានភាពគង់វង្សយូអង្វែង ធានានិរន្តរភាពធនធានជលផល បានគ្រប់គ្រាន់សម្រាប់តម្រូវការហូបចុករបស់ប្រជាជន។
ក្នុងពិធីបានលែងកូនត្រីពូជសរុបចំនួន៥០ ០០០ក្បាល រួមមាន: កូនត្រីឆ្ពិន និងត្រីកាហែ ចំនួន៤៥ ០០០ ក្បាល កូនត្រីប្រលូង ចំនួន ៥ ០០០ ក្បាល និងត្រីមេពូ ចំនួន១០០ គីឡូក្រាម ។