ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា ថ្នាក់ខេត្តនៅតំបន់អូរតាកាវ ដែនព្រៃអង់តែន នៃគម្រោងរេដបូក កម្ពុជា-កូរ៉េ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ
ចេញ​ផ្សាយ ២១ សីហា ២០២៤
50

#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ បានសហការជាមួយអង្គការ RECOFTC និង គម្រោងរេដបូកកម្ពុជា-កូរ៉េ បានរៀបចំពីធីរុក្ខទិវាថ្នាក់ខេត្ត ៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ នៅតំបន់អូរតាកាវ ដែនព្រៃអង់តែន នៃគម្រោងរេដបូក កម្ពុជា-កូរ៉េ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តកំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គការជាតិ,អន្តរជាតិ អភិបាលស្រុក ក្រុមប្រឹក្សាឃុំ ប្រជាការពារ សហគមន៍នេសាទ ប្រជាជលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំសហការីចូលរួមក្នុងពិធីព្រមទាំងបានរាយការណ៍​ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីនូវរបាយការសង្ខេបវិស័យព្រៃឈើដូចជា៖ការរៀបចំសហគមន៍ព្រៃឈើចំនួន ៨៥កន្លែង លើផ្ទៃដីទំហំ ៧៦ ៦៧៧,៨៦​ហិកតា មានសមាជិកសរុបចំនួន១២ ៧៥៦គ្រួសារ ស្មើនឹង៣៥ ០៣៣នាក់ក្នុងនោះស្ត្រី​ចំនួន១៧ ៨២០​​នាក់ នៅក្នុង១០៤ភូមិ  ២៧ឃុំ ០៦ស្រុក ។ សហគមន៍​ព្រៃឈើចំនួន ៧១ កន្លែងផ្ទៃដី​សរុប​៦២ ៧៩៣,១៤ហិកតា ត្រូវបានទទួលស្គាល់ជាផ្លូវការ​ដោយប្រកាសរបស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ក្នុងនោះមានសហគមន៍ព្រៃឈើចំនួន ៦៩កន្លែង បានចុះ​កិច្ចព្រម​ព្រៀង​ព្រៃសហគមន៍ លើផ្ទៃដីទំហំ ៥៦ ៧៧១,៣៣ហិកតា និងសហគមន៍ព្រៃឈើចំនួន ៣២ កន្លែង ដែលមានលើផ្ទៃដី១៧ ០៤២,០៨ហិកតាមានការទទួលស្គាល់ផែនការគ្រប់គ្រងព្រៃ​សហគមន៍ជាផ្លូវការ។
ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​កិច្ចសហការ ពីសំណាក់​អាជ្ញាធរ​ស្រុក ឃុំ កងកម្លាំង​ប្រដាប់អាវុធ សហគមន៍​ និង​ការ​​ជួយឧបត្ថម្ភគាំទ្រពីអង្គការRECOFTC, និង គម្រោងរេដបូកកម្ពុជា-កូរ៉េ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភដល់កម្មវិធីនេះផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter