#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្ដីពី បទដ្ឋានគតិយុទ្ធ ក្នុងវិស័យសុខភាពសត្វ និងផលិតកម្មសត្វ វិស័យពូជដំណាំ និងវិស័យថ្នាំកសិកម្ម និងជីកសិកម្ម ដល់មន្ត្រីជំនាញ ដែលរៀបចំដោយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឆ្លៀតក្នុងឱកាសនេះលោកប្រធានមន្ទីរប្រធានមន្ទីរបានផ្ដាំផ្ញើរដល់មន្រ្តីជំនាញ ត្រូវស្វែងយល់ពីច្បាប់ និងលិខិតគតិយុទ្ធ ឱ្យបានច្បាស់ ដើម្បីឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ។