ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
35

#ខេត្តកំពង់ធំ

នារសៀលថ្ងៃទី​ ​​ ​ខែកញ្ញា​ ​ឆ្នាំ៤ ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទខេត្តកំពង់ធំ​ ​​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ជាមួយគ្នានោះដែរ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​ជំរុញដល់មន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ខិតខំពង្រឹងវិស័កសិកម្ម​ ​ការដាំដុះដំណាំ​ ​ការចិញ្ចឹមសត្វ​ ​ការបង្កបង្កើនផល​ ​ធ្វើយ៉ាងណា​ ឱ្យវិ​័​កសិកម្មនៅក្នុងខេត្តកំពង់ធំ​ ​ពោរពេញទៅដោយសក្ដានុពល​ ​និងលើកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា​ ​ការការពារ​ ​និងអភិរក្សធនធានធម្មជាតិ​ ​ដែលជាបេសកកម្មរបស់មន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទខេត្ត​ ​មានតួនាទីសំខាន់ណាស់​ ​ក្នុងការ​ ​ការពារ​ ​និងអភិរក្សធនធានធម្មជាតិ​ ​ជីវៈចម្រុះ​ ​និងការអភិវឌ្ឍប្រកបដោយចីរភាព»​ ​ព្រមទាំងអនុវត្តវិធានការច្បាប់​ ​និងវិធានការរដ្ឋបាល​ ​អោយមានតម្លាភាព

ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​បន្តថា​ ​ដើម្បីការពារថែរក្សាធនធានធម្មជាតិឲ្យបានគង់វង​ ​យើងត្រូវមានផែនទីត្រឹមត្រូវ​ ​និងជាក់លាក់មួយ​ ​ដើម្បីងាយស្រួលគ្រប់គ្រង​ ​និងបង្ការ​ ​ទប់ស្កាត់ការបំផ្លិចបំផ្លាញ​ ​ព្រៃលិចទឹកក្នុងបន់​ ​ព្រមទាំងហាមប្រជាពលរដ្ឋ​ ​មិន​ឱ្យ​ចូលទៅអាស្រ័យផលក្នុងបីតំបន់​ ​ជាដាច់ខាត

ចំនួនអ្នកចូលទស្សនា
Flag Counter